Tuesday, June 6, 2017

មុន​ប៉ះ​គ្នា​ស្អែក​នេះ តោះ​ទៅ​ទស្សនា​​វីដេអូ​ជំនួប​ចុង​ក្រោយ​រវាង​កម្ពុជា ជាមួយ​ឥណ្ឌូណេស៊ី កាល​ពី​ឆ្នាំ​២០១៤

មុន​ប៉ះ​គ្នា​ស្អែក​នេះ តោះ​ទៅ​ទស្សនា​​វីដេអូ​ជំនួប​ចុង​ក្រោយ​រវាង​កម្ពុជា ជាមួយ​ឥណ្ឌូណេស៊ី កាល​ពី​ឆ្នាំ​២០១៤


នៅថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៧ ខាងមុខនេះក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតបាល់ទាត់

លក្ខណៈមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នៅវេលាម៉ោង ៦:៣០ នាទីល្ងាច

នាពហុកីឡដ្ឋានជាតិ ដើម្បីធ្វើការប្រកួតកម្ដៅសាច់ដុំក្នុងការត្រៀមលេងពានរង្វាន់ជើងឯកទ្វីប

អាស៊ី AFC Asian Cup 2019 វគ្គជម្រុះ ពូល C ខណៈការប្រកួតមានការផ្សាយផ្ទាល់តាមរយះស្ថានីយ

ទូរទស្សន៍ BTV News ផងដែរ។ ខណៈជំនួបគ្នាចុងក្រោយរវាង ម្ចាស់ផ្ទះឥណ្ឌូនេសុី ឈ្នះកម្ពុជា ដោយ

លទ្ធផល ១ទល់០ ដែលធ្វើឡើងនៅថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៤ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ

កម្ដៅសាច់ដុំ។
គួរបញ្ជាក់ផងដែរថា បើយោងតាមស្ថិតិនៃជំនួបជួបគ្នាក្នុងប្រវត្តិសាស្រ្តបាល់ទាត់រវាងក្រុមទាំង ២

ជម្រើសជាតិកម្ពុជា ជាមួយ ជម្រើសជាតិឥណ្ឌា ធ្លាប់ជួបគ្នាចំនួន ២២ លើក ចាប់តាំងពីឆ្នាំ ១៩៦៥

មក ទាំងក្នុងជំនួបមិត្តភាពអន្តរជាតិ ក្នុងពានរង្វាន់ក្រៅផ្លូវការ និងនៅក្នុងពានរង្វាន់ផ្លូវការ

ផងដែរ ដោយក្នុងនោះ ជម្រើសជាតិឥណ្ឌូនេស៊ី ឈ្នះរហូតដល់ ១៨ ដង និងជម្រើសជាតិកម្ពុជា ធ្លាប់

ឈ្នះ ២ ដង និងក្រៅពីនេះស្មើចំនួន ២ ដង។

ពិន និង ប៉ាន់ជាឈ្មោះកូនភ្លោះដែលមានឆ្អឹងជាប់គ្នា

ពិន និង ប៉ាន់ជាឈ្មោះកូនភ្លោះដែលមានឆ្អឹងជាប់គ្នា


ក្មេងស្រីជនជាតិថៃទាំងពីរនាក់នេះ មានអាយុប្រាំពីរឆ្នាំនេះ បានកើតមកដោយមានក្បាលពីរ ដងខ្លួនពីរ ដៃពីរ ជើងពីរប៉ុន្តែវាបានភ្ជាប់គ្នានៅត្រង់ចង្កេះ។ ដងខ្លួនរបស់គេបានចែកគ្នាធ្វើការ ជើងមួយគូរ ជាមួយ កុមារី ពិន គ្រប់គ្រងមួយចំហៀង និង កុមារី ប៉ាន់ គ្រប់គ្រងមួយផ្សេងទៀត។ គេបានរៀនដើរ ស្លៀកពាក់ បរិភោគ ហើយនិងរៀនជិះកង់ជាមួយគ្នាទៀតផង។
កូនភ្លោះនេះរស់នៅក្នុងខេត្ត Nakhon Sawan ប្រហែល ២៥០ គីឡូម៉ែត្រ ភាគខាងជើងនៃក្រុងបាងកក

ទាំង​នាយករដ្ឋ​មន្រ្តី​​ រដ្ឋ​មន្ត្រី និងសេដ្ឋីស្រុកខ្មែរជាច្រើន បានចេញមុខជួយគ្រួសារ​លោក​ អ៊ិត សេដ្ឋា

ទាំង​នាយករដ្ឋ​មន្រ្តី​​ រដ្ឋ​មន្ត្រី និងសេដ្ឋីស្រុកខ្មែរជាច្រើន បានចេញមុខជួយគ្រួសារ​លោក​ អ៊ិត សេដ្ឋា


បន្ទាប់​ពី​លោក អ៊ិត សេដ្ឋា ពិធីករ​ជើង​ចាស់​​របស់​កម្ពុជា បាន​ទទួល​មរណភាព​ទៅ បាន​បន្សល់​ទុក​នូវ​ភាព​សោក​សង្រេង និង​អាឡោះអាល័យ​ជា​ពន់ពេក​។ អ្វី​ដែល​គួរ​ឱ្យ​ខ្លោច​ចិត្ត​នោះ​គឺ​កូន​តូចៗ ត្រូវ​រស់​កំព្រា​ឪពុក​ រី​ឯ​ម្ដាយ​មិន​ដឹង​ជា​នៅ​ទី​ណា​ តែ​រឿង​ដែល​គួរ​ឱ្យ​រំភើប​ចិត្ត​ ទន្ទឹម​នឹង​ភាព​សោកសៅ​នោះ គឺ​មាន​ថ្នាក់ដឹកនាំប្រទេស និងសប្បុរស​ជន​ជា​ច្រើន​ចេញ​មុខ​ជួយ​ដល់​គ្រួសារ​លោក អ៊ិត សេដ្ឋា មាន​ទាំង​រដ្ឋ​មន្ត្រី ទាំង​ឧកញ៉ា និង​បុគ្គល​មាន​ធនធាន​ជា​ច្រើន​រូប​ទៀត​។
១. ​សម្ដេច​តេជោ ហ៊ុន សែន
សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​របស់​សម្ដេច​ទាំង​ពីរ ជូនដល់កូនទាំង៣របស់លោក អ៊ិត សេដ្ឋា ចំនួន​១​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​ផ្គត់ផ្គង់ និងរំលែកទុក្ខលំបាក​ដល់គ្រួសារមួយនេះ។ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ហ៊ុយ វណ្ណៈ​។
២. ឯកឧត្ដម​បណ្ឌិត​ឧកញ៉ា ម៉ុង ឫទ្ធី
នៅ​កម្មវិធី​បូជា​សព​កន្លងទៅនេះ ឧកញ៉ា ម៉ុង ឫទ្ធីបាន​ប្រកាស​ថា​លោក​ នឹង​ផ្ដល់​ផ្ទះ​មួយ​ខ្នង​ទៅ​ដល់ ក្រុម​គ្រួសារ​សព​ លោក​ អ៊ិត សេដ្ឋា​ បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា​យល់​ព្រមទទួល​។ ឧកញ៉ា ម៉ុង ឫទ្ធី នឹង​ផ្ដល់​ជូន​ផ្ទះ​មួយ​ខ្នង​ឲ្យ​ទៅ​ កូន​ទាំង​៣ និង​ម្ដាយ​ជរា របស់​លោក​ អ៊ិត សេដ្ឋា។ ដែល​ផ្ទះ​នោះ​មាន​ទី​តាំង​នៅ​ភូមិ​ រិទ្ធី៣ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហៅ​ ខេត្ត​ព្រះសីហនុ។ ដែល​​លោក​បាន​បញ្ជាក់​ដែរ​ថា ​ទីតាំង​នោះ​គឺ​នៅ​តំបន់​អភិវឌ្ឍន៍ ដែល​មាន​ សាលារៀន មន្ទីរពេទ្យ គ្រប់គ្រាន់ និង​មាន​ការងារ​ធ្វើ​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹមជីវិត​។ ​​​
៣. អ្នកឧកញ៉ា គិត ម៉េង
អ្នកឧកញ៉ា គិត ម៉េង ជាអ្នកទទួលបន្ទុក​ទាំង​ស្រុង រាល់ការចំណាយនៅក្នុងពិធីបុណ្យសពរបស់លោក អ៊ិត សេដ្ឋា នេះគឺជាសន្តានចិត្តដ៏ល្អរបស់អ្នកឧកញ៉ាចំពោះកូនចៅ។
៤. ឯកឧត្តម ខៀវ កញារិទ្ធិ
បើ​តាម​ការ​រៀប​រាប់​របស់ ឯកឧត្តម ខៀវ កញារិទ្ធិ រដ្ឋ​មន្ត្រី ក្រសួង​ព័ត៌មាន​​​ នៅ​ក្នុង​ពិធី​បុណ្យ​សព លោក អ៊ិត សេដ្ឋា បានឱ្យដឹងថា លោកសន្យាថានឹងជួយអោយអស់ពីលទ្ធភាព ដើម្បី​ឱ្យ​កូនប្រុសស្រី របស់លោក អ៊ិត សេដ្ឋា បានរៀនចប់ចុងចប់ដើម និង​សន្យា​រក​ការងារ​ឱ្យ​កូន​ស្រីច្បង ធ្វើក្រោយពេលរៀនចប់ថែមទៀតផង។
៥. ឯកឧត្តម លី ឆេង
ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានសម្រេចផ្តល់អាហារូបករណ៍ ១០០% ទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេស ជូនដល់កូនៗទាំង៣នាក់ ឲ្យមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ រហូតដល់​បញ្ចប់​ការសិក្សា៕

សម្បត្តិ រចនា សេវាកម្មពិធីការ បញ្ចុះតម្លៃសំរាប់ 20គូរដំបូង

សម្បត្តិ រចនា សេវាកម្មពិធីការ បញ្ចុះតម្លៃសំរាប់ 20គូរដំបូង
ទំនាក់ទំនង 015 236 788
=> សម្បត្តិ រចនា ពិធីការ យើងខ្ញុំរួមមានសេវាកម្ម ៖
-មេការគ្រប់គ្រងមុខម្ហូប
-មេការនាំភ្ញៀវចូលតុ
-បុគ្គលិកចាប់ទឹកកក
-បុគ្គលិក រៀបចំភេសជ្ជះ
-បគ្គលិកកាន់ស្តុកភេសជ្ជះ
-មាន តន្រ្តី សម័យ និង បុរាណ
-ផ្គត់ផ្គង់ស្រាបៀរ ស្រា និង ភេសជ្ជះគ្រប់ប្រភេទ
-មានរោងការ និងទទួលធ្វើម្ហូបគ្រប់កម្មវិធីទាំងអស់ សេវាកម្មរហ័សទាន់ចិត្ត
សូមអរគុណ ដោយក្តីគោរព សម្បត្តិ រចនា ពិធីការ

៥ ចំណុចបញ្ចាក់ថា មនុស្សប្រុសម្នាក់ច្បាស់លាស់ ជាមួយយើងហើយ ឬនៅ?

ក្នុងរឿងស្នេហាយើងអាចច្រឡំគ្នារវាងបុរសដែលច្បាស់លាស់ និងអ្នកដែលគ្រាន់តែយកយើងដើម្បីកំដរអារម្មណ៍។
ស្រីៗគួរចំណាំ បើមនុស្សប្រុសដែលចូលមកក្នុងជីវិតយើងគេបង្ហាញចំណុចខាងក្រោមនេះ នោះបានន័យថាគេច្បាស់លាស់នឹងយើងហើយ÷
១. បារម្ភគ្រប់យ៉ាងពីយើង
គេតែងសួរនាំមិនមែនតែយើងម្នាក់ទេ តែក៏សំម្ដែងការយកចិត្តទុកដាក់ជាមួយសមាជិកគ្រួសារ ឬបងប្អូនយើងផងដែរ។

២. តែងសុំយោបល់ពីយើង

បើគេតែងតែយកចិត្តទុកដាក់នូវអ្វីដែលយើងនិយាយ ឬអ្វីដែលយើងបញ្ចេញយោបល់នោះ គឺបានន័យថាគាត់ស្រលាញ់យើងខ្លាំងហើយ។

៣. ទំនាក់ទំនង
ណែនាំយើងឲ្យមិត្តភក្រគេស្គាល់ និងសមាជិកគ្រួសាររបស់គេ បើគេទុកស្នេហាជាការលេងសើច គេនឹងមិននាំយើងទៅជួបអ្នកដែលគេស្គាល់ឡើយ! ព្រមទាំងមិនណែនាំយើងឲ្យឪពុកម្តាយរបស់គេស្គាល់ថែមទៀតផង!
៤.តែងតែសរសើរពីរយើង
មិនថាទៅណាមកណា ចំណុចល្អៗរបស់យើង គឺតែងតែត្រូវបានគេរំលឹកជាប់មាត់ជានិច្ទ។ តែចំណុចខ្លះក៏គេហ៊ានថាចំៗដែរ បើសិនជាងយើងធ្វើខុស តែមិនមែនស្តីបន្ទោសទេ គឺចង់ឲ្យល្អ។
៥. ទោះបីគេមិនពេញចិត្តក៏គេតាមយើង
ឧទាហរណ៍ថា៖ គេមិនចូលចិត្តដើរផ្សារទេ! តែដោយសារយើងចូលចិត្ត គេក៏ត្រូវមកកំដរយើងទិញឥវ៉ាន់… នាំយើងទៅកន្លែងដែលយើងប្រាថ្នា សម្របតាមយើង ទោះមិនគ្រប់ពេលគ្រប់វេលាក៏មិនខកខានញឹកញាប់ពេកដែរ!

Visitor Counter

Tracking hits

Recent Posts

Popular Posts

Powered by Blogger.