Tuesday, June 6, 2017

៥ ចំណុចបញ្ចាក់ថា មនុស្សប្រុសម្នាក់ច្បាស់លាស់ ជាមួយយើងហើយ ឬនៅ?

ក្នុងរឿងស្នេហាយើងអាចច្រឡំគ្នារវាងបុរសដែលច្បាស់លាស់ និងអ្នកដែលគ្រាន់តែយកយើងដើម្បីកំដរអារម្មណ៍។
ស្រីៗគួរចំណាំ បើមនុស្សប្រុសដែលចូលមកក្នុងជីវិតយើងគេបង្ហាញចំណុចខាងក្រោមនេះ នោះបានន័យថាគេច្បាស់លាស់នឹងយើងហើយ÷
១. បារម្ភគ្រប់យ៉ាងពីយើង
គេតែងសួរនាំមិនមែនតែយើងម្នាក់ទេ តែក៏សំម្ដែងការយកចិត្តទុកដាក់ជាមួយសមាជិកគ្រួសារ ឬបងប្អូនយើងផងដែរ។

២. តែងសុំយោបល់ពីយើង

បើគេតែងតែយកចិត្តទុកដាក់នូវអ្វីដែលយើងនិយាយ ឬអ្វីដែលយើងបញ្ចេញយោបល់នោះ គឺបានន័យថាគាត់ស្រលាញ់យើងខ្លាំងហើយ។

៣. ទំនាក់ទំនង
ណែនាំយើងឲ្យមិត្តភក្រគេស្គាល់ និងសមាជិកគ្រួសាររបស់គេ បើគេទុកស្នេហាជាការលេងសើច គេនឹងមិននាំយើងទៅជួបអ្នកដែលគេស្គាល់ឡើយ! ព្រមទាំងមិនណែនាំយើងឲ្យឪពុកម្តាយរបស់គេស្គាល់ថែមទៀតផង!
៤.តែងតែសរសើរពីរយើង
មិនថាទៅណាមកណា ចំណុចល្អៗរបស់យើង គឺតែងតែត្រូវបានគេរំលឹកជាប់មាត់ជានិច្ទ។ តែចំណុចខ្លះក៏គេហ៊ានថាចំៗដែរ បើសិនជាងយើងធ្វើខុស តែមិនមែនស្តីបន្ទោសទេ គឺចង់ឲ្យល្អ។
៥. ទោះបីគេមិនពេញចិត្តក៏គេតាមយើង
ឧទាហរណ៍ថា៖ គេមិនចូលចិត្តដើរផ្សារទេ! តែដោយសារយើងចូលចិត្ត គេក៏ត្រូវមកកំដរយើងទិញឥវ៉ាន់… នាំយើងទៅកន្លែងដែលយើងប្រាថ្នា សម្របតាមយើង ទោះមិនគ្រប់ពេលគ្រប់វេលាក៏មិនខកខានញឹកញាប់ពេកដែរ!

0 comments:

Post a Comment

Visitor Counter

Tracking hits

Recent Posts

Popular Posts

Powered by Blogger.